ប្រទេសវៀតណាម​ឆ្លងជំងឺកូរ៉ូណា​កើនឡើង​ដល់​១៥ករណី

សារព័ត៌មាន​ Cambodia News/

វៀតណាម (១១ កុម្ភៈ ២០២០) ៖ តាមការចេញផ្សាយរបស់ប្រភពព័ត៌មានវៀតណាម vnexpress​ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​ ឬ 2019-nCoV នៅក្នុងប្រទេសវៀតណាម​ បានកើតឡើងចំពោះ​ក្មេងស្រី​ម្នាក់​អាយុ​ទើបបាន​៣ខែថែមមួយករណីទៀត ។

ប្រភពបានបញ្ជាក់ថា អ្នកជំងឺក្មេងស្រីម្នាក់នេះថែមទៀត​ ធ្វើឲ្យប្រទេសវៀតណាម​មានអ្នកជំងឺ​​កូរ៉ូណា​សរុប​១៥ករណី ក្នុងនោះ ខេត្ត Vinh Phuc តែមួយ​ មានអ្នកជំងឺកូរ៉ូណា​នេះ​ចំនួន​១០ករណី ។

បណ្តាញផ្សព្វផ្សាយព័ត៌មានវៀតណាម​បានផ្សាយថា រហូតមកដល់ពេលនេះ វៀតណាម​មានអ្នកជំងឺ​កូរ៉ូណា១៥នាក់, ៦នាក់​បានចាកចេញពីមន្ទីរពេទ្យក្រោយពីមានអការធូរស្បើយ ។

មន្ទីរសុខាភិបាល​ខេត្ត Vinh Phuc បានបញ្ជាក់ថា មនុស្ស​២៤៩នាក់​បានប៉ះពាល់​ ឬទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ផ្ទុកវីរុស nCoV ដែលបច្ចុប្បន្ន​កំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែក​ពីគេឯង​ដើម្បីសកម្មភាពតាមដាន​​ត្រួតពិនិត្យពី​គ្រូពេទ្យ ។

សូមរំលឹកថា​ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ2019-nCoV បានបណ្តាលឲ្យស្លាប់មនុស្សកើនឡើង ១០១៨នាក់, ក្នុងនោះ នៅប្រទេសចិន ស្លាប់ ១ ០១៦នាក់, ប្រទេសហ្វីលីពីនម្នាក់ និងនៅហុងកុងស្លាប់ម្នាក់ ៕

Related Articles

Back to top button
Close
Close