ក្រោយមកពីប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីស្ថានភាពសុខភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឱ្យដឹងនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សុខភាពរបស់សម្តេចគឺនៅល្អរឹងមាំដូចធម្មតា ក្រោយទើបមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។
សម្តេចបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន»៕