បន្តិចទៀតនេះ សម្តេចតេជោ អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)
សារព័ត៌ផមាន Cambodia News/
ភ្នំពេញ (៣០ មករា ២០២០) ៖ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កអោយបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់ និងព្រួយបារម្ភ។
នៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នឹងបំភ្លឺនិងបញ្ជាក់បង្ហាញអំពីដំណោះស្រាយនិងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា សូមបងប្អូនស្ងប់ចិត្តហើយរង់ចាំស្តាប់ប្រសាសន៍របស់សម្តេចតេជោនៅពេលបន្តិចទៀតនេះ។