សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មករា ២០២០ ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះវីដេអូ ដោយភ្ជាប់នឹងសារនៅលើ Facebook នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ «មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗឱ្យទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ»។
ទន្ទឹមនឹងការបង្ហោះសាររំលឹកដល់មន្រ្តីរាជការនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរជនរួមជាតិ ទទួលបានសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕