ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​អ្នក​លក់​ម៉ាស់​ទាំង​អស់​កុំ​តម្លើង​ថ្លៃ ​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (២៧ មករា ២០២០) ៖ ​ដើម្បីជាកិច្ចចូលរួម ការពារសុខភាពផ្ទាល់ខ្លួន លើការចម្លង និង​ចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមដោយកុំតម្លើងថ្លៃម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋ មានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ មករានេះ បានបញ្ជាក់ថា «ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅ ពេលក្អកកណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយ ពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត»៕

Related Articles

Back to top button
Close
Close