វីដេអូឯកសារស្តីពីដំណើរទស្សនរបស់លោកហ៊ុន សែននឹងចាក់ផ្សាយក្នុងសប្តាហ៍នេះ
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅថ្ងៃទី២១ សីហា ២០១២ នៅនាយកដ្ឋានស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា ឯកឧត្តម ចូវ វិនលី អគ្គនាយកស្ថានីយ៏ ទូរទស្សន៏ក្វាងស៊ី បានថ្លែងថា ឯកឧត្តម នឹងរួមគ្នាប្រារព្ឋនៅកម្មវិធីសប្តាហ៏ទូរទស្សន៍ដោយនាំមកនូវឯកសារដែលថ្មីស្រឡាង ដែលជាវីដេអូឯកសារស្តីពីដំណើរទស្សនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ទំាង៦លើកនាពេលកន្លងមក។
ឯកឧត្តម ចូវ វិនលី បានបន្តថា« មន្ត្រីនិងស្ថានីយ៍ទូរទស្សន៍ទាំងពីរ ក៏បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកដែរ។ ការផ្លាស់ប្តូរកម្មវិធីគ្នាទៅវិញទៅមក ក៏កាន់តែញឹកញាប់ ហើយសព្វថ្ងៃនេះបានក្លាយទៅជាមិត្តចាស់នឹងគ្នាអស់រយៈពេល ប្រាំបីឆ្នាំមកហើយ»។
ឯកឧត្តមក៏សង្ឃឹមថា «តាមរយៈការធ្វើសប្តាហ៍ទូរទស្សន៍នេះ នឹងនាំឲ្យ ទស្សនិកជនកម្ពុជារឹតតែស្វែងយល់អំពីក្វាងស៊ីកាន់ តែស៊ីជម្រៅ។ តាមរយៈកម្មវិធីនេះនឹងជំរុញឲ្យកិច្ចសហប្រតិបត្តិការរវាងស្ថានីយ៍ទូរទស្សន៍ទាំងពីរកាន់តែជិតស្និទ្ធ ថែមមួយ កំរិតទៀត៕