កម្ពុជានឹងចិនពង្រីកទំនាក់​ទំនងតាមរយៈការផ្សព្វ​ផ្សាយតាមទូរទស្សន៍

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី២១ សីហា ២០១២នេះ ក្រុមមន្រ្តីកម្ពុជា និងចិន បានសាទរចំពោះសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគី របស់ខ្លួនថែមទៀត តាមរយៈការពង្រីកការផ្សព្វផ្សាយទូរទស្សន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោក សឺន ប៉ៃហៃ អគ្គនាយកគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិ ជួង ខេត្តក្វាងស៊ី បានចូលរួមក្នុងកម្មវិធីដែលមានឈ្មោះថា “សប្តាហ៍ការផ្សាយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ខេត្តក្វាងស៊ី” ។

លោកខៀវ កាញារីទ្ធ បានចាត់ទុកការផ្សព្វផ្សាយនេះ ថាជាផ្នែកមួយនៃការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេស ទាំងពីរ និងមិនតែប៉ុណ្ណោះ ក៏ជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនខេត្តក្វាងស៊ីផងដែរ៕

Related Articles

Back to top button
Close
Close