ស្ពានថ្មចាស់នៅបាត់ដំបងត្រូវបានប្រមុខរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យវាយចោលទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ ធ្នូ ២០១៩) ៖ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋ កិច្ចព្រឹកថ្ងៃទី២៦ ខែធ្នូនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា វត្ថុអ្វីក៏ដោយ បើមានអាយុ ៥០ ឆ្នាំឡើងទៅវាបានក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រហើយ។ ដូចនេះរឿងអ្វី ស្ពានថ្មចាស់ ដែលមានអាយុកាលជាង ១០០ឆ្នាំ ត្រូវវាយចោលនោះ។
ក្រោយពីកន្លងមកផ្អើលថាវាយស្ពានថ្មចាស់នៅបាត់ដំបងចោល ផ្សាយពេញ Facebook សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលបន្សល់ទុកលើសពី៥០ឆ្នាំ ទៅគឺខិតខំរក្សាវាទុក នឹងក្លាយទៅជាសមិទ្ធផល ទំរាំស្ពាននេះជាង ១០០ឆ្នាំ រឿងអីត្រូវទៅវ៉ៃខិតខំរក្សា និងជួសជុលវាទៅ ដើម្បីកុំឱ្យបាត់ទៅ ហើយអាជ្ញាធរខេត្តបាត់ដំបង គឺគ្រាន់តែធ្វើយ៉ាងណា ដើម្បីជៀសវាងគ្រោះថ្នាក់ប្រជាពលរដ្ឋ ហើយយើងត្រូវរកវិធីធ្វើស្ពានបន្ថែមនៅកន្លែងនោះ មិនមែនជាការអ្វីត្រូវវាយចោលទេ៕