សម្តេចតេជោ​ ៖ ​ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ ធ្នូ ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅក្នុងថ្ងៃគ្រីស្ទម៉ាស ២៥ ធ្នូ នេះ គឺទាំងបងប្អូនពុទ្ធសាសនិកជន , ខ្មែរឥស្លាម និងគ្រិស្តសាសនិក រស់នៅសុខដុម ជាមួយគ្នាដោយសុខសាន្ត ។

សម្តេចតេជោ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ឋមានសិទ្ធិសេរីភាព រស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនា ទៅតាមការពេញចិត្ត របស់ខ្លួនដោយគ្មានការបង្ខិត បង្ខំអ្វីឡើយ។

ឆ្លៀតក្នុងថ្ងៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ សម្តេចបានជូនពរបងប្អូនគ្រិស្តសាសនិក និង ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕

Related Articles

Back to top button
Close
Close