ព័ត៌មាន​​​លម្អិតពី​របៀប​ទូទាត់​ថ្លៃ​សំរាម ដើម្បី​ជៀសវាង​​រង​ការពិន័យ​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ (១៩ ធ្នូ ២០១៩) ៖ ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ២០២០ ថ្លៃ​សំរាម​នឹង​លែង​មាន​នៅ​លើ​វិក្កយបត្រ​ភ្លើង​ដូច​សព្វ​ដង​ទៀត​ហើយ​ សាលា​រាជ​ធានី​ភ្នំពេញ​ឲ្យដឹងថា​អតិថិជន​ត្រូវ​បង់​ថ្លៃ​សេវា​ប្រចាំ​ខែ​ចាប់​ពី​ថ្ងៃទី​១ ដល់ថ្ងៃទៅ​១៥ នៃ​ខែ​បន្ទាប់ មាន​ន័យថា​បើ​អតិថិជន​បង់​ថ្លៃ​សំរាម​សំរាប់ខែ​មករា ត្រូវ​បង់​ថ្លៃ​សេវា​ចន្លោះពី​ថ្ងៃទី​១ ដល់ទី១៥ ខែ​កុម្ភៈ។

ប្រ​ភព​ខាង​លើ​បញ្ជាក់ទៀតថា​ក្នុង​ករណី​អតិថិជន​ខកខាន​បង់​ប្រាក់ក្រោយ​១៥​ថ្ងៃនៃ​ដំណាច់ខែ​នី​មួយៗ​នឹង​ត្រូវ​ចាត់ទុកជា​បំណុល ដែលជា​កម្មវត្ថុ​នៃ​ការ​ពិន័យ​តាម​ច្បាប់។ អតិថិជន​អាច​បង់​ប្រាក់​បាន​តាម​រយៈ​ធនាគារអេស៊ីលីដា ភ្នាក់​ផ្សេងៗទៀតដូច​ជា​ eMoney Lyhour Weiluy Pi Pay True Money និង​ Dara Pay ជាដើម។

ចំពោះ​អតិថិជន​ធ្លាប់​បង់​ថ្លៃ​សេវា​ប្រ​មូល​សំរាម​ក្នុង​វិក្កយបត្រ​អគ្គិសនី អតិថិជន​ត្រូវ​បង់​ថ្លៃ​​ប្រមូល​សំរាម​​ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែលបាន​បង់​កាលពី​ខែ​តុលា ឆ្នាំ​២០១៩ ដោយគ្រាន់តែ​វាយ​បញ្ចូល​លេខ​សម្គាល់អតិថិជន ឬID ដែលមាន​ក្នុង​វិក្កយបត្រ​នោះ។

​ចំពោះអ្នក​ធ្លាប់​បង់​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុនស៊ីនទ្រី គឺ​​មិន​ត្រូវ​បន្ត​បង់​ជាមួយ​ក្រុម​ហ៊ុន​ទៀតទេតែ​ត្រូវ​បង់ជាមួយ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់រឹង​រាជធានី​ភ្នំពេញវិញ​ តាម​ប្រ​ព័ន្ធ​អេឡិចត្រូនិច​ ឬធានាគារ៕

 

Related Articles

Back to top button
Close
Close