លំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយតំបន់ព្រំដែនគោកកម្ពុជា-វៀតណាម បានចាប់ផ្តើម
សារព័ត៌មាន Cambodia News/
ស្វាយរៀង (១៨ ធ្នូ ២០១៩) ៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កងទ័ពកម្ពុជា និងកងទ័ពវៀតណាមបានកំពុងធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយតំបន់ព្រំដែនគោករួមគ្នាដើម្បីត្រៀមលក្ខណៈសង្រ្គោះជនរងគ្រោះដែលជួបគ្រោះធម្មជាតិដោយយថាហេតុណាមួយ។
លំហាត់នេះបានធ្វើឡើងនៅតំបន់ភូមិដូនតី ឃុំដូនស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀងក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ង៉ូ ស៊ុនលច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
សូមជម្រាបថា លំហាត់នេះគឺធ្វើឡើងក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយការធ្វើលំហាត់នេះក៏នឹងធ្វើឡើងជាមួយនិងប្រទេសជិតខាងដទៃទៀតដូចជាប្រទេសថៃ និងឡាវផងដែរ៕