សម្តេចតេជោ ៖ ផ្តាំផ្ញើទៅពលរដ្ឋកុំឲ្យភ័យចំពោះសមយុទ្ធ នៅសៀមរាប-ស្វាយរៀង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់នាព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ បានផ្តាំផ្ញើទៅ ប្រជាពលរដ្ឋ កុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។ ​

សម្តេចតេជោបានបញ្ជាក់ថា “នៅព្រឹកនេះមានការធ្វើ សមយុទ្ធចំនួន២ គឺមួយនៅសៀមរាប គឺជាការសមយុទ្ធ អំពីការធ្លាក់យន្តហោះ ប៉ុន្តែកុំឲ្យមានការភ័យព្រួយ ឬប្រើបណ្តាញសង្គម លើកឡើងមួលបង្កាត់ ពីការធ្លាក់យន្តហោះជាដើម។ មិនមែនជាធ្លាក់ យន្តហោះមែនទែនទេ”  ចំណែកនៅស្វាយរៀងវិញ សម្តេចបន្តថា “គឺជា​សមយុទ្ធជួយ សង្រ្គោះមហន្តរាយ រវាងកម្ពុជានិងវៀតណាម និងកុំឃោសនា អកុសលណាមួយ” ៕

 

Related Articles

Back to top button
Close
Close