សម្តេចតេជោ ៖ មន្ទីរពេទ្យកាល់ម៉ែត្រនឹងមិនយកថ្លៃព្យាបាលលើអ្នកជំងឺ៤ប្រភេទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ធ្នូ ២០១៩) ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងរៀបចំបច្ចេកទេសផ្នែកពេទ្យដោយព្យាលនៅក្នុងស្រុកវិញម្តង ដោយបញ្ចប់ការព្យាបាលនៅក្រៅប្រទេស ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត្រនឹងមិនយកថ្លៃព្យាបាលលើអ្នកជំងឺ៤ប្រភេទ ហើយចំពោះអ្នកបង់ថ្លៃវិញ គឺជាគោលការណ៍របស់មន្ទីរពេទ្យ ដើម្បីចិញ្ចឹមខ្លួនឯង និងជួយព្យាបាល អ្នកក្រីក្រដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្រោយមានប្រជាពលរដ្ឋមួយចំនួន បានបង្ហាញចម្ងល់ថាហេតុអ្វី ត្រូវបង់ប្រាក់ លើថ្លៃព្យាបាលបើមន្ទីរពេទ្យកាល់ម៉ែត្រជារបស់រដ្ឋសោះនោះ៕