សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ធ្នូ ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមលិខិតរបស់គណៈរដ្ឋមន្ត្រី ជម្រាបជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
យោងលិខិតលេខ១៨៩២ ព.ម ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ។ លិខិតលេខ១៥១៣ ខន/០១៩ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានជ្រាបថា រាជរដ្ឋាភិបាលឯកភាពអនុញ្ញាតឱ្យរៀបចំពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤ ឆ្នាំ២០២០ នៅថ្ងៃទី ១៤ខែមករា ឆ្នាំ២០២០៕
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមជួបជាមួយក្រុមអ្នកសារព័ត៌មាន លើកដំបូង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ជុំជួបសំណេះសំណាលលើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ និងជុំជួបសំណេះសំណាលលើកទី៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ៕ ដោយ៖ ហេង នាង