តាម​បណ្តាខេត្ត​មួយ​ចំនួននឹង​បន្តចុះត្រជាក់រហូតដល់ថ្ងៃ១៦ ធ្នូ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ ធ្នូ ២០១៩) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសថា តាមរយៈការតាមស្ថានភាពធាតុអាកាសជាប់បន្ត គឺចាប់ពីថ្ងៃទី១០-១៦ ធ្នូ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ ដែលបានគ្រប់ដណ្តប់លើកម្ពុជានឹងចុះថមថយដោយរំកិលឡើងលើទៅជាលំដាប់ ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសពីថ្ងៃ១០-១៣ ធ្នូ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិនមានសីតុណ្ហភាពអប្បបរមាពី១៧-១៩ °C និងសីតុណ្ហភាពបអតិបរមាមានពី ២៤-២៦ °C ។

សម្រាប់ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះនិងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។

ចំពោះខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំនិងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី២០-២២°cសីតុណ្ហភាពអតិបរមា មានពី ២៧-ព្ទ៩ °C។

ក្នុងនោះខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមា មានពី
២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។

ដោយឡែក បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី២៨-៣១ °C។

ជាមួយគ្នានេះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២°c ៕

Related Articles

Back to top button
Close
Close