ប្រទេសហ្វីលីពីនចាប់ផ្តើមជម្លៀសខណៈព្យុះទីហ្វុងគំរាមការប្រកួតស៊ីហ្គេម
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (២ ធ្នូ ២០១៩) ៖ ក្រុមមន្ត្រីនិយាយកាលពីថ្ងៃអាទិត្យទី១ធ្នូថា ហ្វីលីពីនបានចាប់ផ្តើមជម្លៀសប្រជាជនរាប់ពាន់នាក់ ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយកំពុងបោកបក់យ៉ាងខ្លាំងនៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងនិងគំរាមកំហែងដល់ទីតាំងរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ។
ក្រុមអ្នកព្យាករណ៍រំពឹងថា ព្យុះទីហ្វុងកាំមូរី (Kammuri) នឹងបោកបក់នៅល្ងាចថ្ងៃចន្ទទី២ធ្នូ ឬព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ដោយនាំមកនូវខ្យល់កន្ត្រាក់ល្បឿន ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងល្បឿនខ្យល់ថេរជាអតិបរមា ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះបានចូលដល់ទឹកដីហ្វីលីពីនកាលពីល្ងាចថ្ងៃសៅរ៍ភ្លាមៗមុនពេលប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែត និងកំពូលអ្នកប្រដាល់ មែននី ប៉ាកគីអៅ បើកព្រឹត្តិការណ៍កីឡានេះជាមួយនឹងពិធីភ្លើងពណ៌ចម្រុះ៕