សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ត្រូវបានរដ្ឋសភាអនុម័ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ វិច្ឆិកា ២០១៩) ៖ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជាបានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ខណៈដែលឆ្នាំ២០២០ខាងមុខនេះ ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕