ឯកឧត្តម​ ខៀវ កាញារីទ្ធ ជួបពិភាក្សាជាមួយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី​ប្រចាំកម្ពុជា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ វិច្ឆិកា ២០១៩) ៖ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ នៅទីស្តីការក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម W.Patrick Murphy ​បាន​អោយ​ដឹង​ថា វិទ្យុសំលេងសហរដ្ឋអាមេរិក VOA នឹងត្រូវអនុញ្ញាត្តិអោយជួលម៉ោងផ្សាយនៅវិទ្យុសំបុក ឃ្មុំ និង វិទ្យុFM 102, ដោយឡែកវិទ្យុអាស៊ីសេរី ត្រូវធ្វើការកែពាក្យដែលខ្លួនតែងតែផ្សាយថា «របបក្រុងភ្នំពេញ» ជាមុនសិនទើបអនុញ្ញាត្តអោយផ្សាយបាន៕

 

 

Related Articles

Back to top button
Close
Close