ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ជះឥទ្ធិពលត្រជាក់ខ្លាំងមកលើកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ វិច្ឆិកា ២០១៩) ៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថាកម្ពុជា កំពុងរងឥទ្ធិពលសម្ពាធខ្ពស់ដែលធ្វើឱ្យអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ និង ប្រែប្រួលដូចខាងក្រោម៖
១. បណ្តាខេត្តនៅតំបន់វាទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និង តំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ។ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សារសេ ។
២. តំបន់វាលទំនាបភាគខាងក្រោម និង តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ។ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សារសេ និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សារសេ ៕