​លោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីថៃ មិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលទឹកដីថៃ

សារព័ត៌មាន​ Cambodia News/

ថៃ (៧ វិច្ឆិកា ២០១៩) ៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាន​អោយ​ដឹង​ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា មិនអាចអនុញ្ញាតឱ្យលោក សម រង្ស៊ី ឆ្លងកាត់ទឹកដីថៃទេ ដោយយោងលើទំនាក់ទំនងជាមួយកម្ពុជា និងគោលការណ៍អាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃទៀត។ ​

ការ​មិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលទឹកដីថៃ ក្រោយ​​ លោក សម រង្ស៊ី បានដាក់លិខិតមួយស្នើទៅលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​ដើម្បីចុះចតនៅទីក្រុងបាងកក រួចធ្វើដំណើរមកកាន់កម្ពុជាដោយសន្តិភាព ដើម្បីស្តារប្រជាធិបតេយ្យ។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅទីក្រុងបាងកក លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងដោយផ្អែកលើទំនាក់ទំនងជាមួយកម្ពុជា និងអនុវត្តន៍តាមគោលការណ៍អាស៊ាន។

លោក ប្រាយុទ្ធ ចាន់អូចា យោងទៅតាមការប្តេជ្ញារបស់យើងក្នុងនាមសមាជិកអាស៊ាន យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកដទៃ និងមិនអនុញ្ញាតឱ្យអ្នកណាមួយប្រើប្រាស់ទឹកដីថៃដើម្បីប្រឆាំងរដ្ឋាភិបាលណាមួយនោះទេ៕

 

Related Articles

Back to top button
Close
Close