ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ឱសថ Medical Care ដែលផ្សព្វ​ផ្សាយ​លក់​លើហ្វេសប៊ុក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ តុលា ២០១៩) ៖ ក្រសួងសុខាភិបាល សូមជម្រាបជូន​ដំណឹង​ដល់​សាធា​រណ​ជ​នទាំងអស់ជ្រាបថា មានហ្វេសប៊ុកឈ្មោះ Medical Care កំពុង​ផ្សព្វ​ផ្សាយ​លក់​ឱសថ EYE BEAUTY និង ឱសថជាច្រើនមុខផ្សេងទៀត គ្មានបញ្ជិកា គ្មានការ​ត្រួត​ពិនិត្យ​គុណភាព គ្មាន​ក្រុមហ៊ុននាំចូលត្រឹមត្រូវ និង គ្មានច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខា​ភិបាល​​ឡើយ។

សេចក្តីប្រកាសបន្ថែមថា ដើម្បីចៀសវាងខាតបង់ប្រាក់កាស់ និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូម​​ជម្រាបជូនសាធារណជនទាំងអស់​ ឈប់​ប្រើ​ប្រាស់ ឱសថទាំងនេះបន្តទៀត ។

ក្រសួង​សុខាភិបាល តម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ នេះ បញ្ឈប់ការនាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយផលិតផលឱសថទាំងនេះ ជាបន្តទៀត ព្រមទាំងប្រមូលផលិតផល​ទាំងនោះ មកវិញ ដើម្បី កម្ទេចចោល។

ក្រសួង​សុខាភិបាល នឹងមាន​វិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ហ្វេសប៊ុកឈ្មោះ Medical Care ដែលបាននាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាផលិតផលឱសថ​ខាង​លើនេះ ទៅ​តាម​​ផ្លូវច្បាប់​ស្តីពីវិសោធន​កម្មច្បាប់​ស្តីពីការ​គ្រប់គ្រងឱសថ​ជា​ធរមាន ។

សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែក​ចាយ ឬ ផ្សព្វផ្សាយ​ ផលិតផលឱសថខាងលើនេះ សូមប្រញាប់​ផ្តល់​ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​​បន្ថែម​ពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿង​សម្អាង សូមទំនាក់​ទំនង​តាមទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២​ ៩៨៣ ៣៣៤៕

Related Articles

Back to top button
Close
Close