សម្តេចតេជោ៖ «ប្រទេសនៅអឺរ៉ុបគ្មានប្រទេសណាមួយដែលគ្មានទំនាក់ទំនងល្អជាមួយកម្ពុជានោះទេ»
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ តុលា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសនៅអឺរ៉ុបគ្មានប្រទេសណាមួយដែលគ្មានទំនាក់ទំនងល្អជាមួយកម្ពុជានោះទេ។ សម្តេចតេជោបានបន្តថា គេធ្វើការជាមួយរដ្ឋាភិបាល ហ៊ុន សែន សូមឲ្យយល់។
នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឪកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕