ក្នុងឱកាសបុណ្យអ៊ុំទូក ទណ្ឌិតជាង ៥០០នាក់ ត្រូវបានស្នើសុំលើកលែង និងបន្ធូរបន្ថយទោស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ តុលា ២០១៩) ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នៅរសៀលថ្ងៃទី២១ ខែតុលា នេះ នឹងបើកកិច្ចប្រជុំ ពិនិត្យពិភាក្សា សំណើសុំលើកលែង និងបន្ធូរបន្ថយទោស ទណ្ឌិតចំនួន៥១២នាក់ ក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ ។
យោងតាមមន្ត្រីក្រសួងយុត្តិធម៌បានឲ្យដឹងថា កិច្ចប្រជុំពិនិត្យលើបញ្ជីស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស មកពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ៥១២នាក់ (ស្រី ៥៨នាក់) ។
ការលើកលែងទោសនេះ ត្រូវបានលោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ធ្លាប់បានឲ្យដឹងថាគឺផ្តោតសំខាន់លើទណ្ឌិតណាកែប្រែខ្លួនបានល្អ តាមបណ្តារាជធានី-ខេត្ត ដែលគាត់ជាគម្រូនៅក្នុងពន្ធនាគារ ហើយបានអនុវត្តស្របតាមបទដ្ឋាន ក្នុងពន្ធនាគារដែលធ្វើឲ្យខាងពន្ធនាគារ៕