បុរស​ម្នាក់ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​កង់រង​របួស​ធ្ងន់ទាំង​សងខាង​

ភ្នំ​ពេញ​៖ កាលបីវេលាម៉ោង០១ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ អ្នកបើកបរម៉ូតូ ស្ថិតក្នុងស្ថានភាព ស្រវឹង បាន បើកទៅបុក អ្នក​ជិះ​កង់ ពីក្រោយពេញមួយទំហ៊ឹង បណ្ដាលឲ្យ របួសខ្លួនឯងជាទម្ងន់ ​ ចំណែក​អ្នក​ជិះ​កង់វិញក៏ រងរបួសធ្ងន់ធ្ងរដែរ ​ស្ថិត​នៅក្រុមហ៊ុនលក់ រថ​យន្ដ​ម៉ាក​តូយូតា លើដងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ភាគីបង្កដែលបើកបរម៉ូតូ  ទៅបុកកង់ មានឈ្មោះ យឹម សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុបមន្ន មានទំនៅភូមិខ្សាច់ ឃុំវាលពន់ ស្រុក​ឧតុង្គ ខេត្ដ​កំពង់ស្ពឺ  រងរបួស ដោយសារ ដួលម៉ូតូបោក ទៅថ្នល់ បែកក្បាល សន្លប់ឈឹង ដែលស្ថានភាព នេះនៅមានសង្ឈឹមតិចណាស់ ។ ចំណែក​ភាគីអ្នកជិះកង់ វិញមានឈ្មោះ ទេព សារិត  ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅ ផ្ទះលេខ១១៤ ផ្លូវលេខ ៥៩៨ សង្កាត់​បឹងកក់ទី២  មាន​ស្រុកកំណើតនៅទីរួម ខេត្ដស្វាយរៀង ។

​​មុនកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ហើយ​បានបុកអ្នកជិះ ពីក្រោយពេញ មួយ​ទំហ៊ឹង បណ្ដាលឲ្យដួល បោកក្បាលទៅនឹង ថ្នល់ទាំង២នាក់  ប៉ុន្ដែ​បើស្ថានភាពរររបួស គឺអ្នកបើកបរ ម៉ូតូមានស្ថានភាពធ្ងន់ធ្ងរណាស់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដដឹក យកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ចំណែក កង់នឹងម៉ូតូ នគរបាលចរាចរ បាន​ដឹកយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយតាមច្បាប់​៕ ហេង នាង​

123

 

Related Articles

Back to top button
Close
Close