សម្តេច​តេជោ ហ៊ុន សែន​ ​បាន​អញ្ជើញនិវត្តន៍មកដល់កម្ពុជា​​ប្រកប​ដោយ​សុវត្តិភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ តុលា ២០១៩) ៖​ ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញនិវត្តន៍មក ដល់រាជធានីភ្នំពេញវិញដោយសុវត្តិភាពកាលពីវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី ១៨ ខែតុលានេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ និង បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក (Czech) ប្រទេស ហុង គ្រី (Hungary) ​ និងសាធារណរដ្ឋប៊ុលហ្ការី (Bulgaria)ពីថ្ងៃទី១៣-១៧ តុលាឆ្នាំ ២០១៩ដោយជោគជ័យ។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសបុកផ្លូវការថា៖ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកនិងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក (Czech) ,ប្រទេស​ហុង​គ្រី​(Hungary) ​ និង ប្រទេសប៊ុលហ្ការី (Bulgaria) កាល​ពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩កន្លងមកនេះ ដែលទទួល​បានលទ្ធផលល្អបំផុត ។

តាមរយៈទស្សនកិច្ចនេះគឺកម្ពុជាយើងបានរឹតចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការកា ន់តែទូលំទូលាយនៅអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើង ។

គួរបញ្ជាក់ជូនផងដែរថាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅកាន់ប្រទេ សទាំងបីនេះក្រៅពីរឹតចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិ បត្តិការកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនៅអឺរ៉ុបខាងកើតទាំង៣ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យប្រទេសទាំងបីដែលជាសមាជិក សហភាពអឺរ៉ុបជួយគាំទ្រកម្ពុជា និង ផ្តល់ភាពយុត្តិធ៌មត្រឹមត្រូវសម្រាប់កម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ៕

 

Related Articles

Back to top button
Close
Close