ប្រយ័ត្នថ្ងៃទី១២ដល់ទៅ១៥ ខែតុលាអាចនឹងមានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ តុលា ២០១៩) ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១២ ដល់ទី១៨ ខែតុលា បង្ហាញឲ្យឃើញថា កម្រិតសម្ពាធទាបនៅបន្តគ្រប់ដណ្តបលើកម្ពុជាជាមួយខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ចាប់ពីថ្ងៃទី១២ ដល់១៥ តុលានេះ អាចមានភ្លៀងពីតិចទៅមធ្យម បន្ទាប់មកពីថ្ងៃ១៦ ដល់១៨ ខែតុលានេះ អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ដោយតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។ ចំពោះតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប់ជាដំណឹង និងបន្តការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិបាតុភូត រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កកើតមានជាពិសេសតំបន់វាលទំនាប ៕