ក្រសួងសុខាភិបាល ប្រកាសចាប់តាមផ្លូវច្បាប់ ជំពោះអ្នកលក់ឱសថ PROME-NIC ដែលគ្មានលិខិតបញ្ជិកា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ តុលា ២០១៩) ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹង ដល់លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្ត ឱសថការី ដែលទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ ជ្រាបថា៖
ក្រសួងសុខាភិបាល បានស្រាវជ្រាវ និងពិនិត្យឃើញមាន ឱសថឈ្មោះ PROME-NIC FL/40 suger coated tablets ផលិតដោយគ្រឹះស្ថានឱសថ ឈ្មោះ USA-NIC PHARMA Co., Ltd ប្រទេសវៀតណាម កំពុងចែកចាយ ដោយគ្មានលិខិតបញ្ជិកា ពីក្រសួងសុខាភិបាល ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅតាមទំព័រហ្វេសប៊ុក របស់ខ្លួន ។
សេចក្តីប្រកាស បានបញ្ជាក់ថា ករណីបានជួប ឬប្រទះឃើញជនណា កំពុងលក់ចែកចាយ ឬផ្សព្វផ្សាយផលិតផល ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនង តាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕