ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទាន កាក់អនុស្សាវរីយ៍ ដល់សិស្សនិទ្ទេស A
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ តុលា ២០១៩) ៖ ក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A)ចំនួន ៤៤៣នាក់ នៅព្រឹកថ្ងៃទី៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានកាក់អនុស្សាវរីយ៍ អបអរខួប១៥ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ ដល់សិស្សនិទ្ទេសចំនួន ៤៤៣នាក់ ។
ក្នុងពិធីសំណេះសំណាលនោះ សិស្សនិទ្ទេសAម្នាក់ៗក៏ ទទួលបានថវិកា ២ លាន រៀល Ipad ១ គ្រឿង ( តម្លៃ ៤៨០ ដុល្លារ ) និងសៀវភៅ ម្នាក់១ក្បាល របស់លោកតាក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ស្តីពី ច្បាប់មាតាបិតា៕