អង្គភាព​កងទ័ព​សំខាន់​២ត្រូវ​បាន​គ្រប់គ្រង​ដោយ​​ស្តេច​ថៃ​

សារព័ត៌មាន​ Cambodia News/

ថៃ (២ តុលា ២០១៩) ៖ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​​អង្គារ​ថ្ងៃទី​១ ខែតុលា បាន​ឲ្យ​ដឹង​ថា ស្តេច​ថៃ​មហា វេច​រ៉ា​ឡុងកន បាន​បញ្ជា​អោយ​ផ្ទេរ​អង្គភាព​ចំនួន​២​មក​នៅ​ក្រោម​បញ្ជា​ផ្ទាល់​នៃ​ព្រះបរមរាជវាំង​ ដែល​នេះ​ជា​ចំណាត់ការ​ចុងក្រោយ​​ធ្វើឡើង​ដោយ​ព្រះមហាក្សត្រ​​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន​។​

​បទបញ្ជា​របស់​ស្តេច​អង្គ​នេះ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន​អូ​ចា​ដែល​យោង​លើ​មាត្រា​១៧២​នៃ​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឱ្យ​ចេញ​ព្រះរាជ​​ក្រឹត្យ​ក្នុង​គ្រាអាសន្ន​ដែលមាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​និង​រាជានិយម​។​

​ក្រឹត្យ​នេះ​ផ្ទេរ​បញ្ជាការដ្ឋាន​នៃ​កងទ័ព​ថ្មើរជើង​លេខ​១ និង​១១ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ពី​បញ្ជាការដ្ឋាន​ទំនាក់ទំនង​យោធា​ទៅ​បញ្ជាការដ្ឋាន​សន្តិសុខ​ដោយ​រួម​​ទាំង​បុគ្គលិក​យោធា​និង​ថវិកា​ប្រតិបត្តិការ​។​

​តាម​លក្ខណៈ​បច្ចេកទេស ស្តេច​អង្គ​នេះ ជា​អគ្គមេបញ្ជាការ​នៃ​កងទ័ព​ថៃ​ទាំង​អស់​ប៉ុន្តែ​ក្រឹត្យ​ថ្មី​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​គ្រប់គ្រង​យោធា​ធម្មតា​។​

​អង្គភាព​ទ័ព​ទាំង​២​នេះ នៅពេល​នេះ​នឹង​ត្រូវ​រាយការណ៍​ដោយផ្ទាល់​ទៅ​ស្តេច​អង្គ​នេះ​ដែល​ដឹកនាំ​បញ្ជាការដ្ឋាន​សន្តិសុខ និង​គ្រប់គ្រង​លើ​អនុ​បញ្ជា​ការរង​នៃ​អង្គភាព​ទ័ព​នេះ​៕

 

Related Articles

Back to top button
Close
Close