ឯកឧត្តម ខៀវ កាញារីទ្ធ ៖ការផ្សាយគ្រឿងស្រវឹងថ្ងៃភ្ជុំបិណ្ឌ ក្រសួងមិនអាចហាមឃាត់បានទេព្រោះមិនទាន់មានច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កញ្ញា ២០១៩) ៖ ក្រោយសន្និសីទសារព័ត៌មាន ស្តីពី ដំណើរធម្មយាត្រា ក្នុងដែនដីនៃប្រទេសទាំង៦ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានតបទៅនឹងសំណួរអ្នកព័ត៌មានថា ក្រសួងមិនអាចបិទសិទ្ធិ មិនឲ្យប្រព័ន្ធផ្សព្វផ្សាយ (វិទ្យុ ទូរទស្សន៍) ចុះផ្សាយគ្រឿងស្រវឹង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យជាតិនានាបានឡើយ ព្រោះមិនទាន់មានច្បាប់ ។
ឯកឧត្តម បន្តថា បើយើងចង់បំបាច់សិទ្ធិនេះ គឺត្រូវមានច្បាប់មួយដូចកន្លងមក យើងហាមមិនឲ្យមានច្បាប់ ជក់បារីអីចឹង។ កន្លងមកនេះ រាជរដ្ឋាភិបាលកំពុងតែរៀបចំ តែងតាំងច្បាប់នេះ ប៉ុន្តែឲ្យក្រសួងព័ត៌មាន សម្រេចខ្លួនឯង គឺជាការខុស ។
ឯកឧត្តមបញ្ជាក់ថា ទាក់ទងបញ្ហាគ្រឿងស្រវឹង ក្រសួងសុខាភិបាលធ្លាប់ធ្វើច្បាប់ ប៉ុន្តែដោយច្បាប់នោះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ត្រូវបានគណៈរដ្ឋមន្រ្តី បញ្ជូនឲ្យមានការរៀបចំសាជាថ្មីឡើងវិញ ហើយប្រសិនបើមានច្បាប់ មិនអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយទាក់ទង គ្រឿងស្រវឹងនោះ ក្រសួងនឹងអនុវត្តន៍ភ្លាម៕ ដោយ៖ សហការី