សម្តេច ទៀ បាញ់ ៖ តាំង​ខ្លួន​​ជា​​អ្នក​ស្នេហា​ជាតិ​​ តែ​​​បែរ​​ជា​រត់​​ទៅស​ម្ងំ​​សុខនៅ​​ក្រៅ​​​​ប្រទេស​ទៅ​​វិញ​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (៣ កញ្ញា ២០១៩) ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​សរសេរ​នៅលើ បណ្តាញ​សង្គម Facebook របស់​សម្តេច​ ដោយនិយាយ​សំដៅទៅ​លោក សម រង្ស៊ី រួមទាំង​អ្នក​ហែរ​ហម​លោក សម រង្ស៊ី ដែល កំពុង​និរទេស​ខ្លួនឯង​ទៅ​រស់នៅ​ក្រៅប្រទេស​នោះ ​ថា ៖

  • ​ក្នុង​សង្គ្រាម​មនុស្ស​មួយចំនួន​ដែល​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ​បាន​រត់​ចាកចោល ប្រទេស​ទៅ​ពួន​សម្ងំ​យកសុខ​តែ​រៀងខ្លួន ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​រួមទាំង​វីរជន របស់​យើង​ធ្វើ​ការតស៊ូ​រើបម្រះ រហូត​ទទួលបាន​សុខសន្តិភាព​និង​រស់នៅ​ដោយ​ភាពសប្បាយ រុងរឿង​រហូតដល់​ប​ច្ចុ​ប្បន្ន ។​
  • ប៉ុន្តែ​រឿង​ដែល​ខ្ញុំ​គិត​មិន​យល់​នោះ​គឺ​អ្នក​ដែល​បានរ​ត់ទៅ​សម្ងំសុខ​រៀងខ្លួន​នាពេល កល​យុទ្ធ​បែរជា​មក​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ និង​ចង់​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​សន្តិភាព​ទៅវិញ​?៕

Related Articles

Back to top button
Close
Close