ឯកឧត្តម ខៀវ កាញារីទ្ធ ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ កញ្ញា ឆ្នាំ២០១៩) ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ខណដែលលោករដ្ឋមន្ត្រីបានសរសេរនៅក្នុងហ្វេសប៊ុកថា និយាយរឿងនយោបាយទាំងព្រលឹមបន្តិច ។
ឯកឧម្តរដ្ឋមន្ត្រីបន្តថា ឃើញអ្នកនយោបាយខ្មែរមួយនិយាយពីការបះបោរទំលាក់ លោកម៉ាកូសដោយប្រជាជនហ្វីលីពីនហើយគាត់ចង់ឲ្យប្រជាជនកម្ពុជាធ្វើដូចនេះ តែគាត់មិននិយាយរឿងលំអិត នៅហ្វីលីពីនទេ ។
ការឆ្លើយតបទៅលោក សម រង្ស៊ី របស់ឯកឧត្តម ខៀវ កាញារីទ្ធ គណៈដែលលោក សម រង្ស៊ី កាលពីថ្មីៗនេះ បានបំផុសឲ្យពលរដ្ឋខ្មែរងើបបះបោរ នៅពេលដែលលោកចូលស្រុកវិញនៅថ្ងៃទី០៩ វិច្ឆិកា ដើម្បីទំលាក់រាជរដ្ឋាភិបាល ដូចនៅប្រទេសហ្វីលីពីន កាលពីអតីតកាល ។
គួរម្លឹកថា កាលពីថ្ងៃ១ កញ្ញា លោក សម រង្ស៊ីបានលើកឡើងថា “នៅពេលលោក សម រង្ស៊ី ត្រឡប់មកប្រទេសកម្ពុជាវិញ ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ សូមប្រជារាស្ត្រខ្មែរ យកគម្រូ តាមប្រជារាស្ត្រ ហ្វីលីពីន ដែលបានបណ្តេញ ជនផ្តាច់ការពីតំណែង ដោយសន្តិវិធី ក្នុងឆ្នាំ១៩៨៦ តាមរយៈចលនាមួយ ជាប្រវត្តិសាស្ត្រ ហៅថា “អំណាចប្រជាពលរដ្ឋ”។ របបផ្តាច់ការមួយ ដ៏សាហាវ ត្រូវបានបញ្ចប់ ដោយគ្មានការបង្ហូរឈាមឡើយ៕