ក្នុងកិ​ច្ច​ប្រជុំពេញ​អង្គ​ គណៈ​រដ្ឋ​មន្ត្រី​លើក​យករបៀប​វារៈ​៤ម​កពិភាក្សា​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៣០ សីហា ២០១៩) ៖ ​ក្នុងកិ​ច្ច​ប្រជុំពេញ​អង្គ​របស់​ខ្លួន​ នៅ​វិមា​នសន្តិភាព​ ទីស្តី​ការ​នាយករ​ដ្ឋម​ន្ត្រីនា​ ព្រឹកថ្ងៃទី​ ៣០​ខែ​សីហា​នេះ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​ ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី លើក​យក​មកពិភាក្សា​រួម​ជា​មួយ​ នឹងរបៀប​វារ​:មួយចំនួ​នទៀត។

កិច្ច​ប្រជុំពេ​ញអង្គគណៈ​រដ្ឋម​ន្រ្តី នៅ​ថ្ងៃ​នេះ​ សម្តេចអគ្គមហាសេ​នាបតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តើម​ បើកកិច្ច​ប្រជុំ​ថា​ របៀប​វារៈ​នៃកិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះមា​នដូ​ចខា​ងក្រោម៖

​​​​១- សេច​ក្តីព្រា​ងច្បាប់​ស្តីពី​សំណង់​។
២- សេចក្តី​ព្រាង​ឯក​សារកម្ម​វិធីវិ​និយោគ​សាធារណៈ​៣​ឆ្នាំរំកិល​២០២០​-២០២២​។
៣- សេចក្តី​ព្រាង​របាយការណ៍​ស្វ័យ​វាយ​តម្លៃស្តីពី​ការត្រួតពិនិត្យ​ឡើង​វិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គ​ការសហ​ប្រជាជាតិ​ប្រឆាំងអំពើពុក​រលួយ​(អ៊ុន​កាក់​, UNCAC) ជុំទី​២នៅ​កម្ពុជា​។
៤- បញ្ហា​ផ្សេងៗ ​ សំណើ​សុំកា​រយល់​ព្រមពី​គណៈ​រដ្ឋមន្រ្តី​ ដើម្បី​សុំការអ​នុម័ត​យល់​ព្រមពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៤.១- កិច្ចព្រម​ព្រៀងរ​វាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋ​បាលពិសេស​ហុង​កុង​នៃសា​ធារណរដ្ឋ​ប្រជាមា​និត​ចិន​ ស្តី​ពីការជៀស​វាង​ការយក​ពន្ធ​ត្រួតគ្នា ​និង​ការបង្ការ​ការកិប​កេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើប្រាក់​ចំណូល​។
៤.២- ពិធីសារ​ទី២​ ស្តីពី​ការកំណត់​ច្រកទ្វា​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​អាស៊ាន​ស្តី​ពី​កិច្ចសម្រប​សម្រួលការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ទំនិញ​។
សូម​បញ្ជាក់​ថា ​សេចក្តី ​ព្រាង​ច្បាប់ស្តី​ពីសំណង់ ​ក៏ដូចជា​បញ្ហាផ្សេងៗ​ ត្រូវបានគេ​មើលឃើញ​ថា ​បញ្ហាសំណង់នៅ​មា​នការគ្រប់គ្រង​មិន​ទាន់បាន​ ប្រសើរ​ ដែ​លនាំដល់​ បញ្ហាមិន ​ល្អដូចជា​កង្វះ​ការធានា​ខុស​ត្រូវទៅលើគុណ​ភាព​ សោភ័ណ​ភាព ​និង​របៀបរៀប​រយ​នៅក្នុង​សង្គម​៕

Related Articles

Back to top button
Close
Close