ទឹកទន្លេមេគ្គអាចឡើងដល់កម្ពស់ត្រូវប្រុងប្រយ័ត្ននៅតាមបណ្តាខេត្តមួយចំនួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ សីហា ២០១៩) ៖ មន្ត្រីជំនាញជលសាស្ត្រនៃក្រសួងធនធានទឹក និង ឧតុនិយម លោកម៉ៅ ហាក់ បានឲ្យដឹងថា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និង ខេត្តកំពង់ចាម អាចនឹងឡើងដល់កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ។
ទឹកទន្លេមេគង្គនៅបន្តជន់ឡើងច្រើនថ្ងៃទៀតដោយសារនៅតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃនិងប្រទេសឡាវមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួររាល់ថ្ងៃ។
តាមការបញ្ជាក់ពីមន្ត្រីក្រសួងជំនាញខាងលើ ភ្លៀងធ្លាក់នៅគ្រប់ស្ថានីយ៍ជលសាស្ត្រតាមដងទន្លេមេគង្គលើច្រើនថ្ងៃមកហើយនេះដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាបនិងសម្ពាធទាបស្ថិតនៅលើប្រទេសឡាវជាងមួយសប្តាហ៍មកហើយនិងអាចបន្តស្ថិតនៅច្រើនថ្ងៃទៀត ដែលអាចនាំឱ្យទឹកទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង,ក្រចេះ និងខេត្តកំពង់ចាមឡើងដល់កម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន៕