រដ្ឋមន្រ្តីអប់រំអញ្ជើញ បើកវិញ្ញាសាប្រឡង បាក់ឌុប នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ សីហា ២០១៩) ៖

លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ​គណៈមេប្រយោគ ទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បាននឹងកំពុងអញ្ជើញបើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យបេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិក៏ដូចជាពិនិត្យនិង តាមដានមើលពីស្ថានភាពទូទៅផងដែរ។

ជា​មួយ​គ្នា​​នោះក៏មានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន មានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងនេះផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុបចំនួន ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១២៧ មណ្ឌលមាន៤៧២៥ បន្ទប់៕ ​

Related Articles

Back to top button
Close
Close