អ្នក​គាំទ្រ ​កំពុង​សម្រុក ​ចូល​ទិញ​សំបុត្រ​ ចូល​ទស្សនា ​ការ​ប្រកួត​មិត្ត​ភាព​ កម្ពុជា-​ឡាវ​

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ​ (០២ មិថុនា ២០១៥) ៖ នៅព្រលប់ថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ២០១៥​ នេះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹងធ្វើការប្រកួត លក្ខណៈមិត្តភាព អន្ដរ​ជាតិ​ជា​មួយ​ក្រុម​ជម្រើស​ជាតិឡាវ នៅ​ពហុកីឡដ្ឋានជាតិ ។

ការប្រកួត លក្ខណៈមិត្តភាព អន្ដរ​ជាតិ​នេះ ព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​រៀប​ចំសំបុត្រចូលទស្សនាជាង៥ម៉ឺនសន្លឹកឯណោះ ដើម្បី​លក់​ឲ្យ​អ្នក​គាំទ្រ​ចូលទស្សនា និងលើកទឹកចិត្ដដល់កីឡាករកម្ពុជា នៃ​ជំនួប​មិត្ត​ភាព​អន្ដរ​ជាតិ​ផ្លូវការ​។

នៅ​ព្រឹក​ថ្ងៃ​ទី ០២ មិថុនានេះ​ មាន​ប្រជាពលរដ្ឋកម្ពុជា ​នឹង​អ្នកគាំទ្រវិស័យ បាល់ទាត់ បាន​សម្រុកចូល ទិញសំបុត្រ ចូលទស្សនា យ៉ាងច្រើនកុះករ នៅមុខស្តាតអូឡាំពិក ​ដើម្បីចូលរួមទស្សនានៃការប្រកួត លក្ខណៈ​មិត្ត​ភាព​​អន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវ នាម៉ោង ៦៖៣០ នាទីល្ងាច នេះនៅស្តាតអូឡាំពិក ។

ចំពោះតម្លៃសំបុត្រចូលទស្សនាវិញ គឺបែង ចែកជា៤ប្រភេទរួមមានតម្លៃ ២០.០០០រៀល ១៥.០០០រៀល ១០.០០០រៀល និង ៥.០០០ រៀល ។

សូម​បញ្ជាក់ថា ចំពោះតម្លៃសំបុត្រ ចូលទស្សនាវិញ  ដែលដាក់លក់ ដោយ​សហព័ន្ធកីឡា បាល់​ទាត់​កម្ពុជា FFC គឺបែង ចែកជា៤ ប្រភេទ​សម្រាប់​​រួមមានតម្លៃ ២០០០០៛, ១៥០០០៛, ១០០០០៛ និង ៥០០០៛៕ ដោយ៖ ហេង នាង​

N1

N2

Related Articles

Back to top button
Close
Close