សិស្សប្រឡងបាក់ឌុបឆ្នាំនេះជាប់លេខ១ ដល់លេខ៣ទទួលបានរង្វាន់លើកទឹកចិត្តអ្វីខ្លះ?
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ សីហា ២០១៩) ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នឹងប្រព្រឹត្តិធ្វើឡើងនៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣។
ក្នុងកម្រិតវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ និងវិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ មានដូចខាងក្រោម៖
១. រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ៖
+ លេខ ១ ទទួលបានថវិកាចំនួន ៨០០ ០០០ រៀល
+ លេខ ២ ទទួលបានថវិកាចំនួន ៦០០ ០០០ រៀល
+ លេខ ៣ ទទួលបានថវិកាចំនួន ៤០០ ០០០ រៀល
២. រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតរាជធានីភ្នំពេញ៖
+ លេខ ១ ទទួលបាន iPad Air 2 LTE 4G Cellular+Wifi 16GB ១ គ្រឿង
+ លេខ ២ ទទួលបាន iPad Mini 3 Cellular+Wifi 16GB ១ គ្រឿង
+ លេខ ៣ ទទួលបាន iPad Mini 3 Wifi 16GB ១ គ្រឿង
៣. រង្វាន់សម្រាប់វិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានីភ្នំពេញ៖
+ លេខ ១ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP
+ លេខ ២ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP
+ លេខ ៣ ទទួលបានកុំព្យួទ័រ Dell Desktop ១ គ្រឿង និង Printer HP