អភិបាលខេត្តព្រះសីហនុ ឲ្យអាជីវករនៅអូឈើទាលប្រញាប់សង់តូបថ្មីទទួលភ្លៀវទៅលេង
សារព័ត៌មាន Cambodia News/
ខេត្តព្រះសីហនុ (១៦ សីហា ២០១៩) ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជំរុញឲ្យអាជីវករនៅអូឈើទាលប្រញាប់សាងសង់តូបថ្មី ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាខេត្តព្រះសីហនុ ។ ការជំរុញរបស់អភិបាលខេត្តធ្វើឡើងក្នុងកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែសីហា ។
តាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា ។
លោកបានបញ្ជាក់ថា ការសាងសង់នៅពេលនេះមានលក្ខណៈសមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខ ភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹម និងដំណើរការសាងសង់តូបត្រូវចូលរួមផលប៉ះពាល់អនាម័យបរិស្ថាន ៕