មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដង្ហែជ័យលាភីលេខ១ទូទាំងប្រទេស​

សារព័ត៌មាន​ Cambodia News/

កោះកុង (១៤ សីហា ២០១៩) ៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលជ័យលាភីលេខ១ ទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខា​ភិបាល​ក្នុងវាយតម្លៃក្នុងការបំរើសេវាសាធារណៈ ការព្យាបាលក្រុមសិលធម៌ អនាម័យបរិស្ថាន និងក្រមសីលធម៌ របស់ក្រុមលោកពេទ្យនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមជាកិតិ្តយស លោកស្រី មិថុនា ភូថង អភិបាលខេត្ត អភិបាលរងមន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្សនិងប្រជាពលរដ្ឋ។ 

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានថ្លែងថា ក្នុងនាមជាថ្នាក់ដឹងនាំខេត្តនិងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តលោកស្រីមាន សេចក្តីសោមនស្សរីករាយក្រៃលែងដោយ សបញ្ជាក់ឃើញថា នឹកស្មាមិនដល់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានជ័យលាភីលេខ១ទូរទាំងប្រទេសក្នុងវាយតម្លៃពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលតែអ្វីដែល សំខាន់ស្ថិតក្រោមការដឹកនាំប្រធានមន្ទីរសុខាភិបាលនិងប្រធានមន្ទីរពេទ្យរួមនិងបុគ្គលិកគ្រប់ផ្នែកតែងតែយកចិត្តទុកដាក់ទៅការងារបំរើសសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រីក៍សូមឲ្យលោកគ្រូអ្នកគ្រូពេទ្យគ្រប់មូលដ្ឋានយកចិត្តដាក់បន្ថែមទៀតដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាល វិស័យអប់រំឲ្យកាន់តែមានភាពរីកចំរើននិងធ្វើជាមន្ទីរ ដ៍គំរូឲ្យកាន់តែប្រសើជាងមេះទៅទៀត។

ដើម្បីជាសក្ខីភាពនៃជ័យលាភី លោកស្រីបានផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមនូវថវិកាចំនួន៤លានរៀល មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលចំនួន២លានរៀល សាលាវិទ្យាល័យកោះស្តេច២លានរៀល ដែលទទួលជ័យលាភីថ្នាក់លេខ៦៕

 

 

Related Articles

Back to top button
Close
Close