មូលនិធិគន្ធបុប្ផា បង្ហាញគណនីធនាគារសម្រាប់ទទួលមូលនិធិពីសប្បុរសជន ដែលឥតគិតសេវា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ សីហា ២០១៩) ៖ យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “ កាលពីពេលថ្មីៗនេះ មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ តាមលទ្ធភាពរៀងៗខ្លួន ដោយមានចាប់ពី ១ដុល្លារ ឡើងទៅ។
ហើយរាល់ការបរិរច្ចាគ ដែលគ្រប់លក្ខខណ្ឌ សមាជិកភាព ពោលគឺចាប់ពី ៦០ ០០០ រៀល ក្នុងមួយឆ្នាំ ឡើងទៅ សប្បុរសជន នឹងទទួលបាននូវបណ្ណថ្លែងអំណរគុណ ផ្លូវការរបស់មូលនិធិគុន្ធបុប្ផាកម្ពុជា និងកាតសមាជិក ដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍” ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូន ឲ្យដឹងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ។
ក្នុងនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ នូវគណនី ធនាគារ និងភ្នាក់ងារទទួល ការបរិច្ចាគ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111៕