អ្នក​ទោស​​ទំនើង​​ប្រយុទ្ធ​គ្នា​​ក្នុង​​ពន្ធនា​គារ​​នៅ​​ប្រេ​ស៊ី​ល​បណ្ដាល​ឲ្យស្លាប់​​៥២​នាក់ ​

សារព័ត៌មាន​ Cambodia News/

ប្រេ​ស៊ី​ល ៖ មន្ត្រី​ពន្ធនាគារ​បាន​និយាយថា ​យ៉ាងហោចណាស់​មនុស្ស៥២នាក់​ស្លាប់​នៅក្នុង​កុបកម្ម​ពន្ធនាគារ​មួយ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់ពីក្រុមអ្នកទោស​ទំនើង​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​អស់​រយៈពេល៥ម៉ោង​ ខណៈដែលអ្នកទោស​ក្រុម​ទំនើង មកពី​អគារ​មួយ​នៃ​ពន្ធនា គារបាន​បំពាន​ទៅលើ​អ្នកទោស​ផ្នែក​មួយ​ផ្សេងទៀត នៅ​ពន្ធនាគារ Altamira ស្ថិតក្នុង​រដ្ឋ Pará របស់​ប្រេ​ស៊ី​ល​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

ក្រុមមន្ត្រី​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​អ្នកស្លាប់​ចំនួន១៦នាក់​ត្រូវបាន​គេ​កាត់​ក្បាល ក្រៅពីនោះ​គឺ​ស្លាប់​ដោយសារ​ថប់ដង្ហើម​បន្ទាប់ពី​ផ្នែក​មួយ​នៃ​ពន្ធនាគារ​ត្រូវបាន​ដុតបំផ្លាញ​។ ​មន្ត្រី​ពន្ធនាគារ​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ត្រូវបាន​ដោះលែង​។​ ក្រុមមន្ត្រី​បានបញ្ជាក់ថា អំពើ​ហិ​ង្សា​នេះ​បានចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល០៧ និង០០នាទី​ម៉ោង​ក្នុងស្រុក (​ម៉ោង១០ព្រឹក​) ហើយ​បានបញ្ចប់​នៅវេលា​ថ្ងៃត្រង់​។​

​គួរ​បញ្ជាក់ថា កាលពី​ខែឧសភា​កន្លងទៅ​, មនុស្ស​៤០​នាក់ ត្រូវបាន​គេ​សម្លាប់​ក្នុង​ថ្ងៃ​តែមួយ នៅ​ពន្ធនាគារ​៤​ទីតាំង​ផ្សេងគ្នា ស្ថិតក្នុង​ទីក្រុង Manaus រដ្ឋ Amazonas ដោយ​ការសម្លាប់​នេះ បាន​កើតឡើង​ក្រោយ​១​ថ្ងៃ បន្ទាប់ពី​មនុស្ស​១៥​នាក់​បាន​ស្លាប់ ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ពន្ធនាគារ នៅក្នុង​តំបន់​៕

 

 

 

Related Articles

Back to top button
Close
Close