ក្រសួងអប់រំបង្ហាញសៀវភៅកម្រងវិញ្ញាសារវិទ្យាសាស្ត្រសម្រាប់ជំនួយដល់សិស្សប្រឡងបាក់ឌុប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៩) ៖ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញ បានបង្ហាញសៀវភៅ ដែលជាកម្រងវិញ្ញាសារប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ថ្នាក់វិទ្យាសាស្ត្រ សម្រាប់ជំនួយ និងជាគ្រឹះដល់សិស្ស ក្នុងការប្រឡង ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ ដែលមានវិញ្ញាសារ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៧។
សៀវភៅនេះ អាចស្វែងរកបាន នៅតាមបណ្ណាគារ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ឬនៅតាម បណ្ណាគារផ្សេងៗ និងនៅតាមទីផ្សារដែលនៅជិតផ្ទះ ។
សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ នៃខែកក្កដានេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង សរុប១១៩,២១៧ នាក់ កើន៥៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ក្នុងនោះបេក្ខជនស្រ្តី ៦១០៣១នាក់ ។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៥៤១៤ (៣៨%) ស្រ្តី ២៥៥២៦ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧៣៨០៣នាក់ (៦២%) ស្រ្តី៣៥៥៣៨នាក់៕