​ថ្ងៃនេះ សម្ដេចតេជោ នឹងមកដល់កម្ពុជា​​ ​ដើម្បីប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ កក្កដាខាង​មុខ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ កក្កដា ២០១៩) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា នឹងត្រឡប់មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីដឹកនាំប្រជុំ គណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១២ កក្កដា ក្រោយពីសម្តេចសម្រាកព្យាបាល នៅមន្ទីរពេទ្យសិង្ហបុរី អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

តាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី១០ កក្កដា នេះ បានសរសេរថា “ជនរួមជាតិ ជាទីនឹករឮក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្ល៉េះ ។ថ្ងៃទី១០ កក្កដា នេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ កក្កដា ២០១៩។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយ ដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ”៕

Related Articles

Back to top button
Close
Close