សម្តេច ​ហ៊ុន ​សែន ​សុខ​ចិត្ត​ចេញ​ជំនួស​បើ​ទូរទស្សន៍​ណា​គ្មា​ន​លុយ​ជួល​អ្នក​បក​ប្រែ​ភាសា ​«គថ្លង់ » ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១ កក្កដា ២០១៩) ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ទាំងអស់​នៅ ក្នុងប្រទេស​កម្ពុជា​ត្រូវដាក់​ឲ្យ​មាន​អ្នកបកប្រែ​ព័ត៌មាន​សម្រាប់​អ្នក​ពិការ គ​និង​ថ្លង់ ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផងដែរ​។

ការអំពាវនាវ​របស់​សម្តេច​បានធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃទី​០១​ខែកក្កដានេះ ​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​​ និង​ការដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស។

សម្តេច​តេ​ជោ បន្ត​ថា «​ស្ថានីយ៍ទូរទស្សន៍​ណា​ដែល​មិន​ដាក់​ឲ្យ​មាន​អ្នកបកប្រែ​ភាសាគ​ថ្លង​គឺជា​ការ​កាត់​សិទ្ធិ​នៃ​ការទទួលបានព័ត៌មាន​របស់​ជនពិកា​រ​និង​គ​ថ្លង់ ។

សម្តេច​បន្តថា សម្តេច​នឹង​ពិនិត្យ​គ្រប់​ទូរទស្សន៍​ទាំងអស់ បើ​ស្ថានីយ៍ទូរទស្សន៍​ណា​មិន​ដាក់​អ្នកបកប្រែ​ភាសាគ​ថ្លង់ ហើយ​ប្រាប់ថា​ខាត​ក្នុង​ការផ្សាយ​ព័ត៌មាន​នោះ​សម្តេច​នឹង​ចេញថ្លៃ​ចំណាយ​លើ​ការផ្សាយ​ព័ត៌មាន​ជំនួស​ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ពិការ​គ​ថ្លង់​ទទួលបាន ព័ត៌មាន​ជាក់លាក់​តាមរយៈ​ទូរទស្សន៍​ដែលមាន​នៅក្នុង​ប្រទេស​៕

Related Articles

Back to top button
Close
Close