ចាប់ពីខែសីហា ក្រសួងសុខាភិបាលនឹងអនុវត្តចុះបញ្ជីឱសថ និងគ្រឿងសម្អាងតាមអនឡាញ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២១ មិថុនា ២០១៩) ៖

ចាប់ពីខែសីហា ឆ្នាំ២០១៩នេះតទៅ ក្រសួងសុខាភិបាល នឹងអនុវត្តការចុះទិដ្ឋាការ បញ្ជីការឳសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងការងារ គ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាង ឲ្យកាន់តែមានភាពល្អប្រសើរ បន្ថែមទៀត។​

ក្រសួងនឹងអនុវត្តប្រព័ន្ធ QR Code នៅលើប្រអប់ ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដែលប្រព័ន្ធនេះ ធានាបាននូវព័ត៌មានជាក់លាក់ របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ជីកា ឬប្រវេទន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុន ដែលនាំចូលនិងចែកចាយ។

ប្រព័ន្ធនេះបង្កលក្ខណៈ ងាយស្រួល ដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក៏ដូចជាអ្នកប្រើប្រាស់ អាចតាមដាននូវផលិតផលឱសថ និងគ្រឿងសម្អាង ក្លែងក្លាយ ឬក្លែងបន្លំ ឬគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល នៅលើទីផ្សារកម្ពុជា៕

Related Articles

Back to top button
Close
Close