​មន្ទីរពេទ្យគន្ធបុបា្ជព្រមាន​​ពីការកើនឡើងគួរឲ្យ​​ព្រួយបារម្ភខ្ពស់នៃ​​​ជំងឺគ្រុនឈាម

Cambodia News

ដោយ៖ ហេង នាង

ថ្លែងក្នុងលិខិតមួយ ដែលបានសរសេរជាភាសាអង់គ្លេស ចុះថ្ងៃទី១៦  សីហា  ២០១២ប្រធានមន្ទីរពេទ្យគន្ធបុប្ជា លោក Beat Richner បានព្រមានពីការកើនឡើងគួរឲ្យព្រួយបារម្ភខ្ពស់នៃជំងឺគ្រុនឈាម ប្រសិនបើគ្មានការយកចិត្តទុកដាក់ ហើយក្មេងៗរាប់ ពាន់នាក់នឹងប្រហែលជាស្លាប់ ប្រសិនបើគ្មានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាមួយនេះ។

លោក Beat Richner បង្ហាញថា ចាប់ពីដើមខែមករា ដល់ថ្ងៃទី១៥ ខែសីហានេះ មាន៨៥ភាគរយនៃក្មេងឈឺទាំងអស់ មកព្យា បាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងនោះមានប្រមាណជាង ១៧៧០០ករណី ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងករណីស្លាប់មានដល់ទៅ ៦៦ករណី។ហើយអ្វីដែលជាការសោកស្តាយនោះ គឺពួកគេមុនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពួកគេត្រូវបានព្យាបាលខុសដោយការប្រើថ្នាំហួស កំណត់នៅគ្លីនិកឯកជន។

កន្លងទៅលោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិបរាសិតវិទ្យា បាណកវិទ្យា និងទប់ស្កាត់ជំងឺគ្រុនចាញ់ ធ្លាប់បានឲ្យថា មន្រ្តីសុខាភិបាលថ្នាក់ឃុំ-សង្កាត់ ត្រូវបានដាក់ពង្រាយ ដើម្បីពិនិត្យជំងឺគ្រុនឈាមនេះ ដែលចម្លងដោយសត្វមូស នឹងបានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ត្រូវបញ្ជូនកូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិបរាសិតវិទ្យា បាណកវិទ្យា និងទប់ស្កាត់ជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ ករណីជំងឺគ្រុនឈាម មានទៅដល់ប្រមាណជា ១៥៦០០ករណី ដែលមានការកើនឡើង ២៣៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

Related Articles

Back to top button
Close
Close