សម្តេចតេជោ អំពាវនាវឲ្យពង្រឹងការអនុវត្តច្បាប់ដើម្បីក្រមសីលធម៌វិជ្ជាជីវៈ

សារព័ត៌មាន​​​ Cambodia News/

ខេត្តសៀមរាប (១២ មិថុនា ២០១៩) ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ត្រូវពង្រឹងការអនុវត្តច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរ្របមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិតដែលបង្កើតឱ្យមានអសន្តិសុខសង្គម។

សម្តេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាព វឹកវរ និងប៉ះពាល់ដល់ការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល។

ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តីសង្ឃឹមថា អង្គសន្និសីទព័ត៌មានអាស៊ី នឹងពិភាក្សាយ៉ាងផុសផុល អំពីកាលានុវត្តភាព នៃបច្ចេកវិទ្យា ឌីជីថល និងបញ្ហាប្រឈមនានា ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ការប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងបន្លំ វិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាដែល កើតចេញពីបដិវត្តឧស្សាហកម្មទី ៤ ក្នុងស្មារតីរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ប្រកបដោយចីរភាព និងសុខសន្តិភាពយូរអង្វែង៕

Related Articles

Back to top button
Close
Close