ក្រសួងសុខាភិបាល ៖ គ្មានករណីពុលនំបញ្ចុកទេរហូតមកដល់ពេលនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៩) ៖ ក្រោយពេលដែលក្រុមអ្នកគាំទ្រអតីត CNRP មួយចំនួនបានបង្ហោះលើបណ្តាញ Facebook របស់ខ្លួនថា មានករណីប្រជាពលរដ្ឋរាប់រយនាក់នៅខេត្តព្រៃវែងបានពុលនំបញ្ចុក ក្រោយពួកគាត់បានចូលរួមហូបរួមគ្នាកាលពីម្សិលមិញ ។
មន្ត្រីក្រសួងសុខាភិបាលបានចេញមុខមកអះអាងថា មកដល់ពេលនេះពុំមានករណីពុលនំបញ្ចុកនោះទេ ។ នេះបើយោងតាមការបញ្ជាក់ពីនោះរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អ្នកសារព័ត៌មានក្នុងស្រុក ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា «ក្រសួងសុខាភិបាល យើងបានត្រៀមរួចជាស្រេច ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ តែមកទល់នឹងពេលនេះ គ្មានប្រជាពលរដ្ឋយើងមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យយើងទូទាំងប្រទេសនោះឡើយ៕