សម្តេចតេជោ អរគុណជនរួមជាតិខ្មែរ ដែលមានស្មារតីសាមគ្គីឯកភាពជាតិ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីក រាយ​យ៉ាង​ក្រៃលែង​ ដែល​បាន​ឃើញ​ជនរួមជាតិ​ខ្មែ​រទាំង​ក្នុង ​និង​ក្រៅប្រទេស ​មាន​ស្មារតី​សាមគ្គី ឯកភាព ជាតិ​ជា​ធ្លុង​មួយ​យ៉ាងរឹងមាំ ​តាមរយៈ​ការ​ទទួល​ទាន​នំ​បញ្ចុក នៅ​ថ្ងៃទី​០៩ ខែមិថុនា ម្សិលមិញ​នេះ​។

តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា​នេះ ​សម្ដេច​បាន​ផ្ញើ​សារ​ថ្លែង អំណរគុណ​ដល់​ជនរួមជាតិ​ខ្មែរ នៅក្នុង​ប្រទេស ​និង​ក្រៅប្រទេស ​ដែល​បាន​ចូលរួម​ហូប​នំ​បញ្ចុក ជាមួយ ក្រុមគ្រួសារ ​និង​សហគមន៍​ខ្មែរ នៅតាម​បណ្តា​រដ្ឋ ​និង​តាម​ទីក្រុង​នានា​ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ មិត្តភាព ​និង​ការ​ស្រឡាញ់​រាប់អាន​រវាង​ខ្មែរ ទោះបី​បាន​ទៅ​រស់​នៅ​ឯ​បរទេស​ហើយ​ក្តី​។​

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ទិវា​ហូប​នំ​បញ្ចុក​នេះ នឹង​ត្រូវ​បាន​គេ​ចង់ចាំ ​ដើម្បី​ពង្រឹង​ស្មារតី​សាមគ្គី ភាព រួបរួម​ឯកភាព​ជាតិ​ និង​ការស្រឡាញ់​ជាតិ​មាតុប្រទេស ​នៅក្រោម​ម្លប់​សន្តិភាព​ ដែល​រក​បាន​មក​ដោយ លំបាក​បំផុត​។

កាលពី​ម្សិលមិញ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ជាន់ថ្នាក់ ​បាន​ចូលរួម​រៀប ចំ​ហូប​នំ​បញ្ចុក​ដោយ​ក្ដីសប្បាយ​រីករាយ​ជាមួយគ្នា ​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ ដើម្បី​ពង្រឹង​សាមគ្គី ជាតិ ​ឯកភាព​ជាតិ​ ដែល​មិន​មាន​ការ​លាប​ពណ៌ ធ្វើឱ្យ​សង្គមជាតិ​មានការ​បែកបាក់​នោះឡើយ​៕

Related Articles

Back to top button
Close
Close