​សម្តេចតេជោ ប្រកាសអនុវត្តន៍ គោលនយោបាយគគាំពារសង្គមចំពោះស្ត្រីក្រីក្រមានផ្ទៃពោះ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៣ មិថុនា ២០១៩) ៖ អញ្ជើញមានប្រសាសន៍​ក្នុង​ពិធីចែកសញ្ញាបត្រដល់​និស្សិត នៃសាកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ ជាង ៣០០០នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី៣ មិថុនា ​ជាមួយ ​នឹងការវាយតម្លៃ ពី​វឌ្ឍនភាព​​នៃវិស័យអប់រំ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានមាន ប្រសាសន៍ថា ​គោលនយោបាយគាំពារសង្គម ចំពោះស្ត្រីក្រីក្រមានផ្ទៃពោះចាប់ផ្តើមអនុវត្តហើយ។

សម្ដេច បានជំរាបទូលប្រគេនព្រះសង្ឃ ​និងជនរួមជាតិនៅទូទាំងប្រទេសថា អ្វីដែលសម្តេច​​បាន​ប្រកាស​កាល​ពីយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨ ​គឺគោល នយោបាយគាំពារសង្គម​ ដល់​ស្ត្រីក្រីក្រមានផ្ទៃពោះ និងឆ្លងទន្លេបានចាប់ផ្តើមអនុវត្តហើយតាំងពីថ្ងៃទី១ មិថុនាមក   ដែល​ក្រសួង សុខាភិបាលជាអ្នកទទួលបន្ទុក ទៅលើបញ្ហានេះ។

សម្តេច បានអំពាវនាវ ដល់ស្ត្រីក្រីក្រមានផ្ទៃពោះដែល​មាន​ប័ណ្ណមកពិនិត្យ និងព្យាបាល​អោយ​បាន​ទៀងទាត់ ​និងសុំឲ្យ ក្រុមគ្រូពេទ្យ​ ទាំងឡាយ​ ដែលទទួលធ្វើការងារនេះ ​ឲ្យបានល្អ និង​សង្ឃឹមថា​ និង​គ្មានបញ្ហា ​ចំពោះ​ការ​អនុវត្តន៍ ​នូវ​គោលនយោបាយ​គាំពារ​ សង្គម​ដល់​ស្ត្រីក្រីក្រមាន​ផ្ទៃពោះ ​និងឆ្លងទន្លេ៕

Related Articles

Back to top button
Close
Close